លោកថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាន អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរសពយោធិនពលី ទាំង ២០រូប ដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មឧបទ្ទវហេតុផ្ទុះគ្រាប់នៅក្នុងបញ្ជាការដ្ឋាន យោធភូមិភាគទី៣ នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។